វគ្គបណ្ដុះបណ្ដាលរបស់លោក នឹម ឈុន្នី ពិតជាមានសារ:សំខាន់ខ្លាំងណាស់សម្រាប់ក្រុមហ៊ុននិងបុគ្គលិករបស់យេីង។ ជាពិសេសលោកបានជួយស្អំនូវអារម្មណ៍ បណ្ដុះស្មារតី កម្លាំងចិត្ត និងថាមពលដល់បុគ្គលិកគ្រប់រូប ដែលសុទ្ធតែជាជំនាញទន់មិនអាចខ្វះបាន។ វគ្គបណ្ដុះបណ្ដាលដែលលោកផ្ដល់ជូនដល់ក្រុមហ៊ុន យេីង គឺប្លែកថ្មីមិនធ្លាប់មានពីមុនមកនិងពិបាករកអ្នកដែលអាចបង្រៀនបែបនេះបាននៅកម្ពុជា ព្រោះលោកមានសមត្ថភាព។ មកដល់ពេលនេះ ជាលទ្ធផលបុគ្គលិកនិងថ្នាក់ដឹកនាំក្រុមហ៊ុនយេីង មានការផ្ដោតលេីការងារខ្លាំងជាងមុន យកចិត្តទុកដាក់ជាងមុន ចិត្តស្ងប់រីករាយសាមគ្គីក្នុងអង្គភាព និងមានឆន្ទ:ប្រឹងប្រែងលេីការងារខ្លាំងជាងមុន។ នេះជាមតិយោបល់ដែលក្រុមហ៊ុនទទួលបានពីបុគ្គលិក និងថ្នាក់ដឹកនាំយេីងដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលជាមួយលោក ឈុន្នីកន្លងមក។